បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនអាចនឹងបង្ខំចិត្ត ធ្វើការដាក់ពង្រាយមីស៊ីល សមត្ថភាពនុយក្លេអ៊ែ វាយប្រហារក្នុងរយៈចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប ដើម្បីជាការឆ្លើយតបចំពោះអ្វី ដែលខ្លួនមើលឃើញថា ជាផែនការធ្វើដូចគ្នានេះ របស់អង្គការណាតូ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី RIA នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូនឹងចាំបាច់ ត្រូវតែចាត់វិធានការ...
បរទេស៖មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រគល់កុងត្រាមួយឲ្យទៅក្រុមហ៊ុនការពារជាតិ Raytheon មានទំហំជាទឹកប្រាក់រហូតដល់ទៅចំនួន២ពាន់លានដុល្លារ ដើម្បីឲ្យធ្វើការអភិវឌ្ឍមីស៊ីលសមត្ថភាពនុយក្លេអ៊ែថ្មីមួយ។ កុងត្រា ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នោះ ស្នើឲ្យធ្វើការអភិវឌ្ឍមីស៊ីលថ្មីនេះរហូតដល់ឆ្នាំ២០២៧ ជាពេលការតេស្តសាងល្បងការហោះហើររបស់វាដំបូងអាចនឹងកើតមានឡើង ហើយការសម្រេចចិត្តស្តីពីផលិតកម្មវា អាចនឹងត្រូវបានធ្វើឡើង។ គួរបញ្ជាក់ថា ស៊ែរីនៃអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ Long-Range Standoff ដែលបាញ់ចេញពីអាកាសនេះ នឹងយកមកប្រើជំនួសមីស៊ីលវាយប្រហារពីអាកាស AGM-86 ដែលដាក់ប្រើការដំបូងក្នុងឆ្នាំ១៩៨២។ យោងតាមសេចក្តីរាយការណ៍មួយ...