ព័ត៌មានអន្តរជាតិ
មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទំនងជាផ្ទុះ នៅលើអាកាសមុនធ្លាក់ចូលសមុទ្រ
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ម្សិលមិញនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន ប៉ុន្តែមីស៊ីលនេះត្រូវបានគេជឿថាបានបរាជ័យ ដោយសារវាទំនងជាបានផ្ទុះនៅកណ្តាលអាកាស មុនពេលធ្លាក់ចូលសមុទ្រ។ យោធាបានឲ្យដឹងថា កូរ៉េខាងត្បូង បានរកឃើញការបាញ់បង្ហោះនៅជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥ និង ៣០នាទី ព្រឹក ហើយកាំជ្រួចនេះមិនបានបង្កការខូចខាតដល់យន្តហោះ ឬនាវានោះទេ។ ប្រភពយោធាមួយបានឲ្យដឹងថា កូរ៉េខាងជើង ប្រហែលជាបានបាញ់សាកល្បងមីលស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ដែលបំពាក់ដោយម៉ាស៊ីនឥន្ធនៈរឹង...