ព័ត៌មានអន្តរជាតិ
រុស្ស៊ី បាញ់ទម្លាក់មីស៊ីលផ្លោង ATACMS ចំនួនពីរគ្រាប់
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងរុស្ស៊ីបានស្ទាក់ចាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រ ATACMS ចំនួនពីរគ្រាប់។ ទីក្រុងគៀវ កាលពីសប្តាហ៍មុនបានប្រកាសថា ក្រុងវ៉ាស៊ីនតោនបានប្រគល់សព្វាវុធបន្ទាប់ពីសំណើរបស់អ៊ុយក្រែនជាច្រើនខែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីល ATACMS ចំនួនពីរត្រូវបានរាយបញ្ជីក្នុងចំណោមគ្រាប់មីស៊ីលដែលបាញ់ដោយកងកម្លាំងអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីគ្រប់គ្រងបានក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ គ្រាប់ផ្សេងទៀតរួមមានគ្រាប់រ៉ុក្កែត...