ព័ត៌មានអន្តរជាតិ
ទីក្រុងតូក្យូ៖ មីស៊ីលផ្លោង ICBM ថ្មីរបស់កូរ៉េខាងជើង គឺអាចបាញ់ដល់ទឹកដីអាមេរិក
បរទេស៖ មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបង្អស់របស់កូរ៉េខាងជើង អាចបាញ់ទៅដល់ឆ្នេរសមុទ្រអាមេរិក, នេះបើយោងតាមប្រធានគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង កាំជ្រួចមីស៊ីលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយពណ៌នាអំពីការផ្លាស់ប្តូរនេះថា ជាការព្រមានដល់សត្រូវក្នុងតំបន់របស់ខ្លួន។ ខណៈពេលដែលមន្ត្រីកូរ៉េខាងជើង មិនបានបញ្ជាក់ពីប្រភេទ...