ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់បង្ហោះមីស៊ីល ICBM ត្រកូល Hwasong-18
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប Hwasong-18 ដើម្បីទប់ទល់នឹងការគម្រាមកំហែងផ្នែកយោធាដោយសហរដ្ឋអាមេរិក ដោយមានមេដឹកនាំគីម ជុងអ៊ុន សង្កេតមើលដោយផ្ទាល់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ របាយការណ៍នេះមិនបានបញ្ជាក់ថានៅពេលណាដែលការធ្វើតេស្តនេះត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែវាត្រូវបានគេជឿថាសំដៅទៅលើការបាញ់បង្ហោះមីស៊ីល ICBM ឆ្ពោះទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃចន្ទ។ ទីក្រុងតូក្យូបានឲ្យដឹងថា មីស៊ីលមានសក្តានុពលអាចវាយប្រហារគ្រប់ទីកន្លែងក្នុងទ្វីបអាមេរិក។ ប្រភពពី KCNA បានឲ្យដឹងថា មីស៊ីលនេះបានធ្វើដំណើរឡើងដល់កម្ពស់អតិបរមា ៦,៥១៨,២ គីឡូម៉ែត្រ...