ព័ត៌មានអន្តរជាតិ
សភារបស់ប្រទេសអាល្លឺម៉ង់ យ៉ាងលើសលប់ បោះឆ្នោតច្រានចោលសំណើផ្តល់មីស៊ីល Taurus ឱ្យអ៊ុយក្រែន
បរទេស៖ សភារបស់ប្រទេសអាល្លឺម៉ង់បានច្រានចោលយ៉ាងលើសលប់ចំពោះសំណើផ្តល់មីស៊ីលឆ្លងទ្វីប Taurus ដល់អ៊ុយក្រែន ដែលជាការបង្ហាញពីការថយក្រោយចុងក្រោយសម្រាប់អ្នកដែលគាំទ្រការផ្តល់អាវុធរយៈចម្ងាយឆ្ងាយសម្រាប់ ទីក្រុងគៀវ ដើម្បីប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណោះស្រាយនេះត្រូវបានបរាជ័យ នៅក្នុងការបោះឆ្នោតកាលពីល្ងាចថ្ងៃពុធដោយសំឡេងបដិសេធដ៏ច្រើនលើសលុប គឺ ៤៨៥ ទល់នឹង ១៧៨សំឡេង ខណៈដែលសមាជិកសភា Bundestag ពីរនាក់នៅខាងក្រៅបក្សប្រឆាំង...