ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាក់ជំហរជាថ្មីប្រាប់អាមេរិកថា មិនអនុញ្ញាតឲ្យមូលដ្ឋានយោធាបរទេស នៅលើទឹកដីកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរប្រាប់តំណាងរាស្ត្រ សហរដ្ឋអាមេរិកសារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីកម្ពុជាឡើយ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសម្តែងក្តីកង្វល់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងមូលដ្ឋានកងទ័ពបរទេស នៅកំពង់ផែសមុទ្ររាម ។...