អត្ថបទ
កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី-កម្ពុជា ចុងក្រោយបំផុត លើវិស័យសុខភាពផ្លូវចិត្ត ដើម្បីផ្តល់អត្ថប្រយោជន៍ ដល់មនុស្ស ៣ម៉ឺននាក់ នៅត្រឹមឆ្នាំ២០២៤
គម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF) ផ្តល់លទ្ធភាពដល់អ្នកឯកទេសថែទាំសុខភាពមកពីប្រទេសទាំងពីរឱ្យធ្វើការងាររួមគ្នាដើម្បីបង្កើតឱ្យមានភាពប្រសើរឡើងប្រកបដោយនិរន្តរភាពក្នុងការថែទាំសុខភាពផ្លូវចិត្តក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យនៃគំនិតផ្តួចផ្តើមកន្លងមកចំនួនពីរ។ ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២៖ មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ។ គម្រោងកសាងសមត្ថភាពនេះមានបំណងបង្កើនសេវាថែទាំសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងស្ថាប័នដែលគាំទ្រវិស័យសុខាភិបាលកម្ពុជាចំនួនពីរទៀតគឺមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យ (Caritas-CCAMH) និងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO)។...