ព័ត៌មានអន្តរជាតិ
មេកងជីវពលអ៊ីរ៉ាក់ ត្រូវចាប់ខ្លួនជុំវិញការវាយប្រហារ លើមូលដ្ឋានជាទីឈរជើងកងទ័ពអាមេរិក
បរទេស៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ បានចាប់ខ្លួនមេបញ្ជាការ កងជីវពលជាន់ខ្ពស់ លោក Qasim Muslih ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មអ៊ីរ៉ាក់ នេះបើតាមប្រភពសន្តិសុខចំនួន៣ បាននិយាយប្រាប់ឲ្យដឹង។ លោក Qasim Muslih គឺត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងបាដាដ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារមួយចំនួន រួមទាំងការវាយប្រហារថ្មីៗនេះ លើមូលដ្ឋានទ័ពអាកាស Ain al-Asad...