ព័ត៌មានជាតិ
ជប៉ុន និងបណ្ដាប្រទេសមេគង្គ គាំទ្រគំនិតផ្ដួចផ្ដើមរបស់ កម្ពុជា ក្នុងការបង្កើតក្រុមការងារ រួមសិក្សាលើ សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន (Video)
ភ្នំពេញ៖ មិត្តជប៉ុន និងបណ្ដាប្រទេសមេគង្គ បានប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ «សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន» ដើម្បីរិះរកនូវលទ្ធភាពស្ដារសេដ្ឋកិច្ចនានា ក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការវិនិយោគដែលចាំបាច់បំផុតក្នុងអនុតំបន់នេះ មានដំណើរការឡើងវិញ។ ការគាំទ្រនេះធ្វេីឡេីងបន្ទាប់ពី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ លោក ប្រាក់...