ព័ត៌មានអន្តរជាតិ
មេដឹកនាំក្រុមហាម៉ាស បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីពិភាក្សាជាមួយអ៊ីស្រាអែល អំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh បានឲ្យដឹងថា ក្រុមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ីស្រាអែល នូវការរៀបចំ ឬគំនិតផ្តួចផ្តើមណាមួយ ដែលអាចនាំឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ លោក Haniyeh ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដែលចាក់ផ្សាយលើទូរទស្សន៍ Al-Aqsa ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសថា “យើងបើកចំហរ ដើម្បីពិភាក្សាអំពីការរៀបចំ ឬគំនិតផ្តួចផ្តើមណាមួយ...