ព័ត៌មានអន្តរជាតិ
មេដឹកនាំចិន និងអូស្ត្រាលី ព្រមព្រៀងគ្នា ពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី បានព្រមព្រៀងគ្នា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ដោយលោក អាល់បានីបានក្លាយជាមេដឹកនាំដំបូងគេពីប្រជាជាតិប៉ាស៊ីហ្វិក ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល ៧ឆ្នាំ ចំពេលមានការបន្ធូរបន្ថយទំនាក់ទំនងដ៏តានតឹង។ នៅក្នុងសុន្ទរកថាបើករបស់គាត់ លោកស៊ី បានលើកឡើងថា លោកមានចិត្តចង់ឃើញថា ទំនាក់ទំនងចិន-អូស្ត្រាលី បាន “ដើរលើមាគ៌ានៃការកែលម្អ និងការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ”...