ព័ត៌មានអន្តរជាតិ
មេដឹកនាំជប៉ុន-កូរ៉េខាងត្បូង ព្រមព្រៀងគ្នាបន្តធ្វើការ ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានយល់ព្រមកាលពីថ្ងៃអាទិត្យ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថាប្រទេសរបស់ពួកគេនឹងបន្តធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា ក៏បានប្រាប់លោក Yoon ថា ទីក្រុងតូក្យូ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីជាប្រធាននៃកិច្ចចរចាត្រីភាគី...