ព័ត៌មានអន្តរជាតិ
មេដឹកនាំជប៉ុន-ហ្វីលីពីន ប្ដេជ្ញាធ្វើកិច្ចសហការជិតស្និទ្ធការ ប្រឆាំងនឹងការទាមទាររបស់ចិន
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ បានព្រមព្រៀងសហការគ្នា យ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ចំពេលមាន ការអះអាងពីដែនសមុទ្ររបស់ចិន ដែលកំពុងកើនឡើង។ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេល ២០ នាទីរបស់មេដឹកនាំទាំងពីរ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាផ្តល់ថវិកាចំនួន ២០ ពាន់លានយ៉េន ដល់រដ្ឋាភិបាលហ្វីលីពីន សម្រាប់វិធានការណ៍ត្រួតពិនិត្យជំងឺកូវីដ-...