ព័ត៌មានអន្តរជាតិ
មេដឹកនាំជប៉ុន មើលឃើញពីសារៈសំខាន់ ដែលត្រូវចូលខ្លួនឲ្យកៀក ទៅនឹងអង្គការណាតូ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីដើមសប្តាហ៍កន្លងមកនេះ ប្រទេសជប៉ុនចាំបាច់ត្រូវពង្រឹង ទំនាក់ទំនងជាមួយអង្គការណាតូ ដើម្បីប្រឈមមុខនឹងការអភិវឌ្ឍយ៉ាងលឿនទៅមុខ នៃទំនាក់ទំនងរបស់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ី ដូចជាកូរ៉េខាងជើង និងចិនជាដើមនោះ។ ទោះបីជាយ៉ាងណាក្តីកន្លងមកនេះ រដ្ឋាភិបាលក្រុងម៉ូស្គូ តែងតែបានបញ្ជាក់ម្តងហើយម្តងទៀតថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន និងកូរ៉េខាងជើងរបស់ខ្លួននោះគឺមិនមានគោលដៅសំដៅក្នុងការប្រឆាំង ប្រទេសទីបីណាមួយទេ។ នៅក្នុងការកត់សម្គាល់ជាលាយលក្ខណ៍អក្សរ ទៅកាន់ក្រុមកាសែតរ៉យទ័រមេដឹកនាំជប៉ុន...