ព័ត៌មានអន្តរជាតិ
មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង គូសបញ្ជាក់ពីតម្រូវការអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងសមភាគីកូរ៉េខាងត្បូងលោក Han Duck Soo ដែលជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធ ក្នុងគោលបំណងរក្សាភាពប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគីទោះបីជាមានការចោទប្រកាន់ លើប្រធានាធិបតីក៏ដោយ។ លោក Ishiba និងលោក Han ដែលបានកាន់តួនាទីជា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង កាលពីចុងសប្តាហ៍ក៏បានអះអាងម្តងទៀត ក្នុងអំឡុងពេលហៅទូរស័ព្ទរបស់ពួកគេ...