ព័ត៌មានជាតិ
មេដឹកនាំមីយ៉ាន់ម៉ាចាត់ទុកកម្ពុជា ជាប្រទេសគំរូ លើការបង្រួបបង្រួមជាតិ និងស្តារប្រទេសឡើងវិញ
ភ្នំពេញ ៖ លោក មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចាត់ទុកកម្ពុជា ជាប្រទេសគំរូដ៏សំខាន់មួយក្នុងតំបន់ លើការបង្រួបបង្រួមជាតិ និងការស្តារប្រទេសឡើងវិញ។ ការចាត់ទុកកម្ពុជាជាប្រទេសគំរូរបស់មេដឹកនាំមីយ៉ាន់ម៉ានេះ ក្នុងជំនួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃ១១ កញ្ញា ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់យ៉ាងច្បាស់អំពី «គុណតម្លៃនៃសន្តិភាព»...