ព័ត៌មានអន្តរជាតិ
ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសលើ ផ្នែកខ្លះនៅមីយ៉ាន់ម៉ា ខណៈការប្រមូលផ្តុំដាក់គំនាបលើ មេដឹកនាំរដ្ឋប្រហារ
រ៉ង់ហ្គូន៖ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស នៅក្នុងផ្នែកខ្លះនៃទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារ ហើយយោធាបានចេញសេចក្តីព្រមាន តឹងរឹងប្រឆាំងនឹងការតវ៉ាបន្តទៀត។ នាយកដ្ឋានរដ្ឋបាលទូទៅ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើក្រុងចំនួន ៧ ក្នុងទីក្រុងម៉ាន់ដាឡេដោយហាមឃាត់ មិនឱ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុម ដែលមានចំនួនលើសពី ៥ នាក់ឡើយ។...