ព័ត៌មានអន្តរជាតិ
មេដឹកនាំរុស្សី និងបារាំង ពិភាក្សាគ្នាលើបញ្ហាជនអន្តោប្រវេស និងបញ្ហានៅអ៊ុយក្រែន
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការខលទូរស័ព្ទទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងបានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសនៅ ព្រំដែនបេឡារូសនិងអ៊ឺរ៉ុបព្រមទាំងស្ថានភាព នៅអ៊ុយក្រែនផងដែរ។ យោងតាមការបញ្ជាក់ដោយវិមានក្រមឡាំងលោក Putin បានលើកឡើងថាការគ្រប់គ្រងជនអន្តោប្រវេសដោយកងកម្លាំង ការពារព្រំដែនប៉ូឡូញគឺពិតជាមានភាព ឃោរឃៅពេកហើយហើយលោក Putin ក៏បានអះអាងដែរលោកបានពិភាក្សាបញ្ហានេះរួចរាល់ហើយជាមួយនឹងប្រធានាធិបតីនៃប្រទេសបេឡារូស Alexander Lukashenko ។ លើសពីនេះផងដែរមេដឹកនាំរុស្សីរូបនេះ...