ព័ត៌មានអន្តរជាតិ
មេដឹកនាំអាមេរិក និងចិន ព្រមព្រៀងគ្នាលើការបើកបណ្តាញរវាងយោធា និងយោធាឡើងវិញ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការបើកឡើងវិញផ្នែកនៃបណ្តាញទំនាក់ទំនងយោធាទៅយោធាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅចុងសប្តាហ៍នេះ នេះបើតាមប្រភពជិតស្និទ្ធនឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ យោងតាមប្រភពបានឱ្យដឹងថា លោក បៃដិន គ្រោងនឹងស្នើសុំការផ្លាស់ប្តូរនេះ ហើយលោក ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ដោយហេតុថា មន្ត្រីយោធាជាន់ខ្ពស់របស់ចិន ក៏បានគាំទ្រគំនិតនេះផងដែរ ដែលជាផ្នែកនៃជំហាន ដើម្បីចៀសវាងការគណនាខុស...