ព័ត៌មានអន្តរជាតិ
មេដឹកនាំអាស៊ីប៉ាស៊ីហ្វិក ថ្កោលទោសសង្គ្រាម នៅអ៊ុយក្រែន និងបន្តការអំពាវនាវឲ្យ មានពាណិជ្ជកម្មសេរី
អាស៊ី៖ មេដឹកនាំមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវឱ្យបញ្ចប់ សង្គ្រាមលើអ៊ុយក្រែន ហើយបានសន្យាថា នឹងដឹកនាំសេដ្ឋកិច្ចក្នុងតំបន់ឆ្ពោះទៅ រកកំណើនប្រកបដោយចីរភាព នៅពេលពួកគេបានបញ្ចប់ កិច្ចប្រជុំកំពូលកាលពីថ្ងៃសៅរ៍។ ម្ចាស់ផ្ទះ ប្រទេសថៃ អាចតភ្ជាប់ការបែកបាក់គ្នា ក្នុងចំណោមសមាជិកទាំង ២១ នៃវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ខណៈដែលសមាជិកភាគច្រើន បានថ្កោលទោសសង្គ្រាម នៅអ៊ុយក្រែន។ រុស្ស៊ីជាសមាជិក APEC ក៏ដូចជាចិនដែរ ដែលជាទូទៅមិនព្រមរិះគន់ក្រុងម៉ូស្គូ។ សេចក្តីប្រកាសដែល...