ព័ត៌មានអន្តរជាតិ
មេទ័ពកំពូលៗ ទាំងបួនរបស់ប្រទេសថៃ មិនចូលរួមការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រី
បរទេស៖ មេបញ្ជាការកំពូល និងប្រធានកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងប្រទេសថៃ នឹងជាប់រវល់ជាមួយបេសកកម្មផ្សេងទៀតគ្នា ហើយមិនអាចចូលរួមសភារួមគ្នាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ នៅថ្ងៃព្រហស្បតិ៍នេះទេ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមប្រភពនានាថា អគ្គមេបញ្ជាការកំពូល គឺ ឧត្តមសេនីយ៍ Chalermpol Srisawat នឹងជាប់រវល់ជាមួយភារកិច្ចនៅឯខេត្ត Phitsanulok ខណៈដែលអគ្គមេបញ្ជាការកងទ័ពជើងគោកលោក...