ព័ត៌មានអន្តរជាតិ
មេធាវីរបស់លោក ថាក់ស៊ីន ថា អ្នកស៊ើបអង្កេតទទួលរងឥទ្ធិពលពីអ្នកមានអំណាច ជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រដែលចោទមកលើលោក ថាក់ស៊ីន
បរទេស៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិមួយទៀតសម្រាប់ស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រដែលលោក ថាក់ស៊ីន នឹងត្រូវចោទប្រកាន់នៅសប្តាហ៍ក្រោយដោយអះអាងថា អ្នកស៊ើបអង្កេតបានទទួលរងឥទ្ធិពលពីអ្នកមានអំណាច។ នេះបើយោងតាមប្រភពដែលបានជូនដំណឹង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពនៅការិយាល័យអគ្គព្រះរាជអាជ្ញា ( OAG ) បាននិយាយនៅថ្ងៃចន្ទថា យោងតាមញត្តិ អ្នកសួរចម្លើយដែលដោះស្រាយសំណុំរឿងបានប្រឈមនឹងសម្ពាធពីអ្នកមានឥទ្ធិពល...