ព័ត៌មានអន្តរជាតិ
មូលហេតុ ដែលធ្វើអោយមាន មេរោគនៅក្នុងឈាម
ការឆ្លងមេរោគបាក់តេរី គឺជាមូលហេតុទូទៅបំផុត នៃការមានមេរោគនៅក្នុងឈាម។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគនៅក្នុងឈាម ក៏អាចត្រូវបានបង្កឡើង ដោយការឆ្លងមេរោគដទៃទៀតដែរ។ ការឆ្លងមេរោគ អាចចាប់ផ្តើមនៅគ្រប់កន្លែង ដែលបាក់តេរី និងភ្នាក់ងារបង្កមេរោគដទៃទៀត អាចចូលទៅក្នុងខ្លួនបាន។ វាអាចបណ្តាលមកពីអ្វីរឿង ដែលហាក់ដូចជាមិនប៉ះពាល់អ្វី ឬពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺរលាកខ្នែងពោះវៀន ជំងឺរលាកសួត ជំងឺរលាកស្រោមខួរក្បាល ឬជំងឺឆ្លងមេរោគប្រព័ន្ធទឹកនោម។ ការឆ្លងមេរោគនៅក្នុងឈាម អាចមានមកជាមួយនឹងការឆ្លងមេរោគនៅនឹងឆ្អឹង។...