ព័ត៌មានជាតិ
មេអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រមានដល់មន្ត្រីអាវុធហត្ថទាំងអស់ បើពាក់ពន្ធ័និងធ្វើជាខ្នងបង្អែកដល់ ឧក្រិដ្ឋជនគ្រឿងញៀន និងបទល្មើសនានា
កំពង់ស្ពឺ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានព្រមានដល់មន្ត្រីអាវុធហត្ថទាំងអស់ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺកុំមានការ ពាក់ព័ន្ធនិងធ្វើជាខ្នងបង្អែកឧក្រិដ្ឋជនគ្រឿងញៀន និងបទល្មើសនានា។ ការណ៍នេះធ្វើឡើង ក្នុងឱកាសប្រកាសចូលកាន់តំណែងលោក ជាង រចនា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថាក្នុងនាមជាសមត្ថកិច្ច ត្រូវតែរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ...