ព័ត៌មានអន្តរជាតិ
ទាហានម៉ារីនអាមេរិកម្នាក់ នៅអូគីណាវ៉ាត្រូវបានចាប់ខ្លួន ជុំវិញការប៉ុនប៉ង រំលោភសេពសន្ថវៈ លើស្ត្រីម្នាក់
តូក្យូ៖ ប្រភពស៊ើបអង្កេតបានឲ្យដឹងថា ទាហានម៉ារីនអាមេរិកម្នាក់ ដែលមានអាយុ ២០ឆ្នាំនៅខេត្តអូគីណាវ៉ា ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ពីបទសង្ស័យថា បានបង្ករបួសស្នាមដល់ស្ត្រីខណៈពេលដែលប៉ុនប៉ងរំលោភនាង។ ការលាតត្រដាងនៃឧប្បត្តិហេតុនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ ពីវាត្រូវបានគេបង្ហាញផងដែរថា ទាហានជើងអាកាសអាមេរិកម្នាក់ នៅក្នុងខេត្តភាគខាងត្បូងបំផុត របស់ប្រទេសជប៉ុន ត្រូវបានចោទប្រកាន់កាលពីខែមីនា ពីបទចាប់ជំរិត និងរំលោភផ្លូវភេទក្មេងស្រីអាយុក្រោម ១៦ឆ្នាំ កាលពីក្នុងខែធ្នូ។ អ្នករិះគន់បានឲ្យដឹងថា អូគីណាវ៉ា ទទួលបន្ទុកមិនសមហេតុផលក្នុងការធ្វើជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាមេរិក។...