ភ្នំពេញ ៖ តាមរយៈការជួយអន្តរាគមន៍ របស់ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ពលករ-ពលការិនីខ្មែរ ចំនួន១៥នាក់ និងកុមារ២នាក់ នឹងទៅដល់អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមគហេទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ៕
ភ្នំពេញ ៖ ក្មេងស្រីខ្មែរបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរអន្តាគមន៍សង្គ្រោះ និងបានត្រឡប់មកដល់កម្ពុជាវិញហើយ ។ ក្មេងស្រីរងគ្រោះបានមកដល់កម្ពុជា នាវេលាម៉ោង ១៧ និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ5008 ក្រោមការសហការជាមួយអាជ្ញាធរម៉ាឡេស៊ី សម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ។ នេះបើយោងតាមលិខិតទូតខ្មែរប្រចាំក្រុងគូឡាឡាំពួ។...