ព័ត៌មានអន្តរជាតិ
ម៉ិកស៊ិក និងអាមេរិក បញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ
ម៉ិកស៊ិកៈ ក្រសួងការបរទេសម៉ិកស៊ិកបានឲ្យដឹងថា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ។ ក្រសួងបានឲ្យដឹងនៅក្នុងការចេញផ្សាយមួយថា ចំពោះបញ្ហានោះ ប្រធានាធិបតីម៉ិកស៊ិកលោល Andres Manuel Lopez Obrador បានជួបកាលពីថ្ងៃអង្គារជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន Elizabeth Sherwood-Randall នៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិក។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីម៉ិកស៊ិក បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរក “ការគ្រប់គ្រងការធ្វើចំណាកស្រុកប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព”...