ព័ត៌មានជាតិ
ម៉ូតូកង់បី និងរថយន្តដឹកជញ្ជូនធំៗ ក្រោយការរៀនវគ្គបណ្តុះបណ្តាល មានការគោរពច្បាប់ចរាចរណ៍ ល្អប្រសើរជាងមុន
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា អ្នករត់ម៉ូតូកង់បី និង រថយន្តធំៗដែលបានទទួល ចូលរៀនវគ្គបណ្តុះបណ្តាល និងទទួលបានបណ្ណបើកបររួចមកឃើញថា ការបើកបរមានការគោរពច្បាប់ចរាចរណ៍ល្អប្រសើរជាងមុន ហើយការរិះគន់ពីសំណាក់សាធារណជន ដែលធ្វើដំណើរតាមផ្លូវក៏ត្រូវ បានកាត់បន្ថយច្រើនផងដែរ។ លោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងក្នុង ពិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណ បើកបរយានយន្ត ដល់អ្នកបើ កបរម៉ូតូកង់បី...