ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឲ្យម្ចាស់បុរីផ្អាករឹបអូសផ្ទះ ពីអ្នកគ្មានលទ្ធភាពបង់ប្រាក់
ភ្នំពេញ៖ ក្នុងឱកាសណែនាំម្ចាស់បុរីទាំងអស់ឲ្យ ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឲ្យគ្រប់ម្ចាស់បុរីផ្អាករឹបអូសផ្ទះ ពីអ្នកគ្មានលទ្ធភាពបង់ ត្រូវហៅគ្នាមកនិយាយ ដោយរៀបចំឥណទានឡើងវិញ ចាប់តាំងពីវិនាទីដែលសម្តេចបានប្រកាសនាព្រឹកថ្ងៃ៩ មិថុនានេះ ។ ការប្រកាសរបស់សម្តេចតេជោនេះ គឺពិតជាដំណឹងដ៏ល្អបំផុតក្នុងពាក់កណ្តាលឆ្នាំ២០២៣នេះ សម្រាប់អ្នកទិញផ្ទះនៅតាមបុរី ដែលគ្មានលទ្ធភាពបង់បន្ត...