ព័ត៌មានជាតិ
ក្រោមម្លប់សុខសន្តិភាព កម្ពុជាមានឱកាសអភិវឌ្ឍន៍ យ៉ាងលឿនរហ័ស
ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាលំនឹងម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនរហ័ស ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវ និងស្ពាន ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនជាមួយប្រទេសថៃ យ៉ាងសកម្មមមាញឹក...