សុខភាព
ការពិសារសាច់ និងស្ករច្រើនលើសកំរិត អាចបង្កជាជំងឺមហារីកសុដន់
ការសិក្សាមួយដែលគេធ្វើឡើងចំពោះស្រ្តីជនជាតិចិន បានបង្ហាញនិន្នាការឆ្ពោះទៅរកការបរិភោគអាហារ បែបអ៊ឺរ៉ុបដែលសំបូរទៅដោយសាច់ និងអាហារដែលមានជាតិសារច្រើន ធ្វើឲ្យគ្រោះថ្នាក់នៃមហារីកសុដន់កើនឡើងកាន់តែខ្ពស់។ ស្ត្រីជនជាតិចិនដែលអស់រដូវ បានទទួលទានអាហារដែលសម្បូរដោយសាច់ ម្សៅដំឡូង និងស្ករ មានប្របាបនៅក្នុងការកើតជម្ងឺមហារីកសុដន់ច្រើនជាងអ្នកដែលមិនបរិភោគអាហារចិនដែលភាគច្រើនមានត្រី សណ្តែកសៀង និងបន្លែរហូតដល់ទៅ២ដង។ នេះបើយោងតាមព្រឹត្តិប័ត្រពត៌មានមហារីក Biomakers & Prevention ដែលបានចុះផ្សាយសម្រាប់ខែកក្កដា ឆ្នាំ២០០៧។ នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវជនជាតិចិន និង អាមេរិច...