បរទេស៖ យោធាអាមេរិក បានទទួលស្គាល់ ពីការហោះហើរយន្តហោះគ្មានមនុស្សបើក ពីលើតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា យន្តហោះគ្មានមនុស្សបើក (UAVs) ត្រូវបានដាក់ពង្រាយដើម្បីជួយស្វែងរកចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់។ មន្ត្រីអាមេរិកដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយបានទទូចថាយន្តហោះនេះមិនគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្នុងតំបន់នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសុក្រ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយទោ Patrick Ryder បានបញ្ជាក់ថា...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើល ការកែប្រែដែលអាចកើតមាន នៃយន្តហោះគ្មានមនុស្សបើកទំនើបរបស់ខ្លួន ដើម្បីឱ្យយន្តហោះទាំងនោះអាច បញ្ជូនទៅឱ្យអ៊ុយក្រែនបាន។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធ មិនផ្តល់ឱ្យទីក្រុងគៀវនូវ យន្តហោះគ្មានមនុស្សបើក (UAV) នេះបានទេ ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពបច្ចេកវិទ្យា ក៏ដូចជាការភ័យខ្លាចថា ការផ្តល់នេះអាចបង្កើនជម្លោះ។ យោងតាមសារព័ត៌មាន...