តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន ប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះចម្បាំងរបស់ចិន បានហោះហើរយ៉ាងគ្រោះថ្នាក់ជិតយន្តហោះល្បាតរបស់ជប៉ុន នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ។ វាគឺជាផ្លូវទឹកទីបី ដែលគេស្គាល់ថាឆ្លងកាត់ដោយកប៉ាល់ MSDF ដែលអ្វីៗកើតឡើងនៅក្នុងឆ្នាំមុន ជាក់ស្តែងមានគោលបំណងព្រមានប្រទេសចិន ដែលបន្តដាក់សម្ពាធលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិនអះអាងថា ជារបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពបានឲ្យដឹងថា នាវា Takanami បានចូលច្រកសមុទ្រពីសមុទ្រចិនខាងកើតកាលពីថ្ងៃទី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសលោក Yury Ignat បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានដាក់ពង្រាយយន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង នៅក្នុងការប្រយុទ្ធជាលើកដំបូង។ អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះនេះត្រូវបានប្រើប្រាស់ពេញមួយយប់ ដើម្បីប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ របស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ កន្លងមកទីក្រុងគៀវ បានទទួលយន្តហោះជំនាន់ទីបួនដំបូងរបស់ខ្លួន ពីប្រទេសបារាំងកាលពីខែមុនហើយកាលពីខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះចម្បាំងប្រភេទ F-16 មួយក្នុងចំណោមយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងដែលត្រូវបានបរិច្ចាគ ទៅឲ្យប្រទេសអ៊ុយក្រែនដោយអង្គការណាតូ ត្រូវបានគេរាយការណ៍ថា ត្រូវបានបាញ់ទំលាក់ ខណៈពេលដែលកំពុងព្យាយាម វាយប្រហារនៅតំបន់ Zaporozhye របស់ប្រទេសរុស្ស៊ី។ ព័ត៌មានបឋមពីជួរមុខ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយលោក Vladimir Rogov ដែលជាសហប្រធាន នៃក្រុមប្រឹក្សាសម្របសម្រួលនៃប្រទេសរុស្ស៊ី សម្រាប់សមាហរណកម្មតំបន់ថ្មីៗ...
តៃប៉ិ៖ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា ខ្លួនមានបំណងបញ្ជូនយន្តហោះចម្បាំង F-16V ថ្មីដំបូងគេនៅដំណាច់ឆ្នាំនេះ ដោយបានស្តីបន្ទោស ពី“ការប្រែប្រួលភ្លាមៗ” នៅក្នុងស្ថានភាពអន្តរជាតិ ចំពោះការពន្យារពេលសម្រាប់ការ នាំមកកាន់ដែនកោះរបស់ពួកគេ ។ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ បានអនុម័តលើការលក់យន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin ដែលគិតជាទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បានអះអាងថា កងទ័ពអាកាសអ៊ុយក្រែន បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ី កាលពីថ្ងៃចន្ទ។ ប្រភពដដែលបានសរសេរទៀតថា ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា ចំនួនយន្តហោះចម្បាំងដែលផ្តល់ដោយ លោកខាងលិចមកទល់ពេលនេះ គឺនៅមិនគ្រប់គ្រាន់នៅឡើយទេ។ ប្រទេសជាសមាជិកមួយចំនួនរបស់ អង្គការណាតូរួមមានសហរដ្ឋអាមេរិក...
បរទេស៖ ការពង្រឹងកម្លាំងថ្មីរបស់សហរដ្ឋអាមេរិក បានមកដល់តំបន់មជ្ឈិមបូព៌ាហើយ នៅទីតាំងដើម្បីជួយការពារអ៊ីស្រាអែល ប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពល ពីសំណាក់ប្រទេសអ៊ីរ៉ង់ និងភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅក្នុងតំបន់ បាននិយាយថា យន្តហោះចម្បាំង F-22 Raptors បានមកដល់ថ្ងៃព្រហស្បតិ៍។ បញ្ជាការនេះក៏បានបង្ហោះរូបថតយន្តហោះចម្បាំង...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ីចំនួន១គ្រឿង បានហោះឡើងទៅលើអាកាស ក្រោយពីការគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី បានរកឃើញវត្តមានយន្តហោះ របស់ប្រទេសណ័រវេសន៍ដែលកំពុង ហោះខិតជិតមកដល់សមុទ្រ Barents ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ណ័រវេសន៍ ដែលត្រូវបានកំណត់ថា ជាយន្តហោះល្បាតមូលដ្ឋាន P-8A Poseidon បានងាកចេញពីព្រំដែនរដ្ឋ ក្រោយពីយន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី បានចូលមកជិត...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអាទិត្យ បាននិយាយថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសរសេរមកកាន់លោក ដើម្បីស្នើឱ្យកងទ័ពអាកាសថៃ ទិញយន្តហោះចម្បាំង F-16 Block 70 ពីសហរដ្ឋអាមេរិក ប៉ុន្តែបាននិយាយថា ចំណុចជាច្រើនមិនទាន់ត្រូវបានពិភាក្សានៅឡើយ រួមទាំងតម្រូវការរបស់លោកសម្រាប់ ការវិនិយោគទៅវិញទៅមក និងស្មើភាពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន...
បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានជំរុញឱ្យក្រុមហ៊ុនលក់អាវុធអាមេរិក Lockheed Martin បើកកន្លែងថែទាំ សម្រាប់យន្តហោះចម្បាំង F-16 នៅក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់លោកកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក al-Sudani បានជួបជាមួយប្រធានក្រុមហ៊ុន Lockheed Martin លោក James...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំង គាំទ្រដែនអាកាសជិតៗរបស់អ៊ុយក្រែន Su-25 ចំនួនបីគ្រឿង។ ប្រភពដដែលបានសរសេរទៀតថា យន្តហោះយោធាទាំងនោះគឺ បានឈរជើងនៅអាកាសយានដ្ឋាន Voznesensk ក្នុងតំបន់ Nikolaev ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃប្រទេស។ ទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ ប្រើយន្តហោះយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល...