ព័ត៌មានអន្តរជាតិ
យន្តហោះចម្បាំង F-35B Lightning II របស់កងម៉ារីនអាមេរិក បាត់ខ្លួននៅពាក់កណ្តាលអាកាស ពេលកំពុងហោះហើរ
បរទេស៖ យន្តហោះចម្បាំង F-35B Lightning II របស់កងម៉ារីនអាមេរិក បានជួបគ្រោះអាសន្នបច្ចេកទេស នៅពាក់កណ្តាលអាកាសពេលកំពុងហោះហើរ ដែលបង្ខំឱ្យអ្នកបើកយន្តហោះចុចកៅអីសុវត្ថិភាពជម្លៀសខ្លួនចេញ ក្នុងអំឡុងពេលហោះហើរជាប្រចាំកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរបានស្នើដល់សាធារណជនឲ្យជួយរកទីតាំងយន្តហោះបាត់ខ្លួន ឬកន្លែងធ្លាក់របស់យន្តហោះនោះធ្លាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ២ រសៀល នៅកន្លែងណាមួយភាគខាងជើងនៃមូលដ្ឋាន...