ព័ត៌មានអន្តរជាតិ
ទីក្រុងគៀវ នឹងបញ្ជាទិញយន្តហោះចម្បាំង Gripen ប្រមាណជាង១០០គ្រឿង ពីប្រទេសស៊ុយអែត
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងKiev និង Stockholm បានយល់ព្រមធ្វើការលើកិច្ចសន្យាអាវុធរយៈពេលវែងដ៏សំខាន់មួយ ដែលស៊ុយអែតនឹងផ្តល់យន្តហោះចម្បាំង Gripen ដែលផលិតក្នុងស្រុកពី១០០ទៅ១៥០ គ្រឿង។ ការអះអាងនេះធ្វើឡើងបើតាមលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានប្រកាសកាលពីថ្ងៃពុធម្សិលមិញរួមគ្នា។ ជំនួបរវាងមេដឹកនាំទាំងពីរបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភាអ៊ុយក្រែនបានអនុម័តវិសោធនកម្មថវិកាឆ្នាំនេះដែលបានបង្កើនការចំណាយយោធាបន្ថែម៣២៥ពាន់លាន hryvniaឬប្រមាណជា៧,៧ ពាន់លានដុល្លារដែលនាំឱ្យវាឈានដល់កំណត់ត្រា២,៩៦ទ្រីលាន...