ព័ត៌មានអន្តរជាតិ
អាមេរិកដាក់បង្ហាញ F-35 នៅឥណ្ឌា ជាលើកដំបូងខណៈឥណ្ឌា កំពុងព្យាយាមបញ្ជាទិញ
បរទេស៖យោងតាមការចេញផ្សាយដោយកាសែត rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងF-35 របស់សហរដ្ឋអាមេរិកចំនួន២គ្រឿង បានចូលរួមនៅក្នុងសមយុទ្ធយោធាទ័ពអាកាសមួយនៅរដ្ឋ Bengaluru ប្រទេសឥណ្ឌា។ ការចូលរួមបង្ហាញវត្តមានលើកនេះត្រូវបានគេមើលឃើញថា វាបានក្លាយទៅជាលើកដំបូងដែលយន្តហោះ ចម្បាំង របស់អាមេរិក បានចុះចតនៅលើទឹកដីឥណ្ឌា និងក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រផងដែរដែលយន្តហោះចម្បាំង មួយចំនួនរបស់រុស្សីក៏បានបង្ហាញវត្តមានជាលើកដំបូងក្នុងពេលជាមួយគ្នានេះនៅទីនោះផងដែរ។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអាមេរិកមួយរូបបានបញ្ជាក់ថាវត្តមានរបស់ F-35 នៅឥណ្ឌាលើកនេះ ស្ថិតនៅក្នុង គោលបំណងដើម្បីអនុវត្តយុទ្ធសាស្ត្រជាដៃគូរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននិងរដ្ឋាភិបាលក្រុងញូវដេលី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីឥណ្ឌានៅមិនទាន់មានឈ្មោះជាផ្លូវការជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលនឹងទទួលបានសិទ្ធក្នុងការបញ្ជាទិញយន្តហោះចម្បាំងនេះឡើយខណៈដែលឥណ្ឌាបានបន្តខិតខំចរចាបញ្ជាទិញនាពេលកន្លងមកក្តី៕ ប្រែសម្រួល៖ស៊ុនលី