តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានរកឃើញវត្តមានយន្តហោះយោធា របស់ចិនចំនួន៦៦គ្រឿង ដែលបានហោះនៅជុំវិញដែនកោះនេះ ក្នុងរយៈពេល២៤ម៉ោង ដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ហើយករណីនេះបានកើតឡើងមួយថ្ងៃក្រោយពីតៃវ៉ាន់ បានលើកឡើងថា ក្រុងប៉េកាំង កំពុងធ្វើសមយុទ្ធនៅក្នុងដែនទឹកដែលនៅក្បែរនោះ ។ ប្រទេសចិន ដែលរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ បានទាមទារកោះដែលគ្រប់គ្រងដោយខ្លួនឯងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានលើកឡើងថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកមកវិញឲ្យស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួន...
បរទេស៖ ក្នុងរយៈពេលពីរខែកន្លងមកនេះ កោះតៃវ៉ាន់បានដាក់ពង្រាយទ័ពអាកាសរបស់ខ្លួនក្នុងឱកាសជាច្រើន ដើម្បីបង្ខំឱ្យយន្តហោះចិនផ្លាស់ប្តូរទិសដៅនៅពេលដែលយន្តហោះរបស់ចិនទាំងនោះ បានចូលទៅជិតដែនអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បានប្រកាសថា យន្តហោះរបស់ខ្លួន បានហោះ បណ្តេញយន្តហោះយោធាចិនចំនួន ២៧ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ខ្លួន។ យន្តហោះដែលដាក់ពង្រាយ “បានព្រមាន” ទៅដល់យន្តហោះរបស់ចិនឱ្យផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ កោះនេះក៏បានដំណើរការប្រព័ន្ធការពារដែនអាកាសដើម្បីតាមដានចលនារបស់យន្តហោះចិនផងដែរ។...