ព័ត៌មានអន្តរជាតិ
បណ្ដាប្រទេសនៅអឺរ៉ុប បន្ដជម្លៀសពលរដ្ឋខ្លួន ចេញពីអាហ្វហ្គានីស្ថាន
ព្រុចសែល៖ បណ្តាប្រទេសអ៊ឺរ៉ុប កំពុងបន្តកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនរបស់ពួកគេ ដើម្បីជួយជនជាតិរបស់ពួកគេចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានចូលរដ្ឋធានី និងដណ្តើមបានផ្នែកភាគច្រើននៃប្រទេសមួយនេះ។ យោងរាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រដ្ឋាភិបាល បែលហ្ស៊ិក បានអនុញ្ញាតឱ្យបើកប្រតិបត្តិការជម្លៀសមនុស្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិ ដែលបានចេញនៅថ្ងៃអង្គារម្សិលមិញនេះ។ យន្តហោះទីមួយដែលមានឈ្មោះថា Falcon 7-X បានចេញដំណើរពីរសៀលថ្ងៃអង្គារពីទីក្រុង Melsbroek ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដែលនឹងត្រូវបន្តដោយយន្តហោះ A400M...