ព័ត៌មានអន្តរជាតិ
រុស្ស៊ី ប្រកាសថា ខ្លួនបានបញ្ចប់ការសាកល្បងធ្វើការហោះហើរយន្តហោះដឹកទំនិញ គ្មានមនុស្សបើកក្នុងរយៈចម្ងាយឆ្ងាយ
VLADIVOSTOK៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សារព័ត៌មានរបស់រុស្ស៊ី ឈ្មោះថា RIA Novosti បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើកដែលបានដឹកជញ្ជូនក្នុងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ឈ្មោះថា TRAMP ដែលមានពហុមុខងារអាកាសចរណ៍ដឹកជញ្ជូន បានបញ្ចប់ដំណាក់កាលដំបូងនៃការសាកល្បងហោះហើរហើយ ។យន្តហោះ TRAMP ដែលមានសមត្ថភាពដឹកទំនិញបានរហូតដល់ទៅ២៥០គីឡូក្រាមក្នុងចម្ងាយផ្លូវជាង៦០០គីឡូម៉ែត្រ កំពុងស្ថិតក្រោមការធ្វើតេស្តលើដី ។ យន្តហោះគ្មានមនុស្សបើកនេះ...