ព័ត៌មានអន្តរជាតិ
ការវាយប្រហារ ដោយយន្តហោះដ្រូន លើបណ្ឌិតសភាយោធាស៊ីរី បណ្ដាលឲ្យមនុស្សស្លាប់ជាង ៨០នាក់
ដាម៉ាស់៖ ក្រសួងសុខាភិបាលស៊ីរីបានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនលើបណ្ឌិតសភាយោធាក្នុងខេត្ត Homs ភាគកណ្តាលប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍បានឆក់យកជីវិតមនុស្សជាង ៨០ នាក់ និងបានបណ្តាលឲ្យ ២៤០ នាក់ផ្សេងទៀតរងរបួស។ រដ្ឋមន្ត្រីសុខាភិបាលស៊ីរី លោក Hassan al-Ghabbash បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ និងរបួសនៅតែជាបណ្តោះអាសន្ន ដោយកុមារចំនួន ៦ នាក់ និងស្ត្រី ៦...