ព័ត៌មានអន្តរជាតិ
ភាពតានតឹងអន្តរកូរ៉េកំពុងកើនឡើង ខណៈក្រុងព្យុងយ៉ាង ព្រមានប្រឆាំងនឹងការលុកលុយ ដោយយន្តហោះដ្រូន
សេអ៊ូល៖ ភាពតានតឹងបាននិងកំពុង កើនឡើងរវាងកូរ៉េទាំងពីរ ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានបញ្ជាឱ្យអង្គភាពកាំភ្លើងធំនៅតាមព្រំដែន “ត្រៀមខ្លួនជាស្រេច ដើម្បីបើកការបាញ់ប្រហារ” ដើម្បីឆ្លើយតបទៅនឹងការហោះហើរយន្តហោះដ្រូន ដែលមានសក្តានុពលមួយផ្សេងទៀត បន្ទាប់ពីការអះអាងរបស់ខ្លួនថាទីក្រុងសេអ៊ូល បានហោះហើរយន្តហោះដ្រូន ចូលដែនអាកាសរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានអនុវត្ត “ការជ្រៀតចូលដោយយន្តហោះដ្រូន” បីដងកាលពីដើមខែនេះ ដើម្បីទម្លាក់ខិត្តប័ណ្ណ ប្រឆាំងទីក្រុងព្យុងយ៉ាងមួយចំនួនធំនៅលើរដ្ឋធានី។ ក្រសួងការពារជាតិរបស់ប្រទេសនេះក៏បានឲ្យដឹងថា ប៉ុស្តិ៍សង្កេតការណ៍ការពារដែនអាកាស ត្រូវបានពង្រឹងនៅក្នុងទីក្រុងព្យុងយ៉ាង...