ព័ត៌មានអន្តរជាតិ
ក្រុមអ្នកបើកយន្តហោះ F-16 អ៊ុយក្រែន ក្រុមទី១ បញ្ចប់ការបណ្តុះបណ្តាល ជាមូលដ្ឋាន នៅចក្រភពអង់គ្លេស
គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹង ក្រុមអាកាសយានិក F-16 របស់អ៊ុយក្រែន ក្រុមទីមួយបានបញ្ចប់ការហ្វឹកហ្វឺនជាមូលដ្ឋានរបស់ពួកគេក្រោមការងាររបស់សម្ព័ន្ធកងកម្លាំងអាកាសអន្តរជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វគ្គបណ្តុះបណ្តាល ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ត្រូវបានធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បន្ទាប់ពីវគ្គនេះ អ្នកបើកយន្តហោះអ៊ុយក្រែន ៦នាក់ បានទៅប្រទេសដាណឺម៉ាក ដើម្បីរៀនអនុវត្តពីរបៀបហោះហើរយន្តហោះចម្បាំង F-16 ។ ទន្ទឹមនឹងនោះ អ្នកបើកយន្តហោះអ៊ុយក្រែន ១០នាក់ផ្សេងទៀតបានស្នាក់នៅក្នុងចក្រភពអង់គ្លេស ដើម្បីបន្តការបណ្តុះបណ្តាលការហោះហើរជាមូលដ្ឋានជាក់ស្តែង...