ព័ត៌មានអន្តរជាតិ
កងទ័ពជើងទឹកអាមេរិក ផ្អាកការហោះហើរយន្តហោះ Osprey ទាំងអស់ ដើម្បីស៊ើបអង្កេត បន្ទាប់ពីការធ្លាក់ ស្លាប់សមាជិកសេវាកម្មអាមេរិក ៨នាក់ នៅឆ្នេរសមុទ្រជប៉ុន
បរទេស៖ កងទ័ពជើងទឹកអាមេរិកបានផ្អាកការហោះហើរយន្តហោះ Osprey ទាំងអស់ ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះប្រភេទនេះនាពេលថ្មីៗនេះ ដែលបានសម្លាប់សមាជិកសេវាកម្មអាមេរិកប្រាំបីនាក់ នៅឆ្នេរសមុទ្រជប៉ុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃពុធថា “ដោយមានការប្រុងប្រយ័ត្នច្រើន បន្ទាប់ពីប្រតិបត្តិការ AFSOC ធ្លាក់, NAVAIR បានផ្អាកការហោះហើរសម្រាប់យន្តហោះ V-22 Osprey...