ព័ត៌មានអន្តរជាតិ
យន្តហោះ Ospreys របស់អាមេរិក បន្តការហោះហើរ ក្នុងប្រទេសជប៉ុនឡើងវិញ បន្ទាប់ពីការផ្អាក ដោយសារបញ្ហាសុវត្ថិភាព
តូក្យូ៖ កងកម្លាំងសហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេបានបន្តការហោះហើរយន្ដហោះ Ospreys របស់ពួកគេនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន នូវយន្តហោះដឹកជញ្ជូនរបស់ពួកគេទាំងអស់ នៅទូទាំងពិភពលោក ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាពនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកនាំពាក្យកងម៉ារីនអាមេរិកបានឲ្យដឹងថា ការបន្តការហោះហើរសម្រាប់យន្តហោះដឹកជញ្ជូន MV-22 បានកើតឡើង “បន្ទាប់ពីការពិនិត្យឡើងវិញ នៃកងនាវាឱ្យបានហ្មត់ចត់ ដែលបានធ្វើឡើងក្នុងអំឡុងពេល ផ្អាកប្រតិបត្តិការ” ហើយការផ្អាកនាពេលកន្លងទៅ គឺធ្វើឡើងដោយសារតែបញ្ហាសុវត្ថិភាព ដោយសារតែយន្ដហោះប្រភេទនេះ...