ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា សមត្ថកិច្ចអនុវត្តច្បាប់ បានក្តាប់បានពីការអូសទាញ ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុក ឲ្យរួមគ្នា ធ្វើបាតុកម្មប្រឆាំងគម្រោង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ។ តាមគម្រោងរបស់ពួកគេ នឹងអាចរៀបចំធ្វើបាតុកម្មនៅថ្ងៃ១៨ សីហា ខាងមុនេះ...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងស្នើទៅគណៈកម្មាធិការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដាក់ឈ្មោះ «ស្រី ស៊ីណា» ទៅក្នុងបញ្ជីឧក្រិដ្ឋជន ដែលប្រព្រឹត្តទង្វើសាហាវព្រៃផ្សៃ ដែលមិនអាចស្នើសុំបន្ធូរបន្ថយទោសបានឡើយ ។សូមរំលឹកថា នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ...