ព័ត៌មានជាតិ
យុវជនគណបក្សកាន់អំណាច ព្រមានវាយបករាល់ឧបាយកលទុច្ចរិត ប៉ុនប៉ងបង្កចលាចលផ្តួល រំលំរាជរដ្ឋាភិបាល
ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យោងតាមសេចក្ដីថ្លែងការណ៍ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១២ សីហា នេះ បានបញ្ជាក់ពីជំហរដាច់ខាតថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលជាកម្លាំងមហាសាមគ្គី ដ៏រឹងមាំក្នុងជួរយុវជនគណបក្ស ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់ គណបក្សប្រជាជនកម្ពុជា គឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់...