ព័ត៌មានជាតិ
យុវជនមកពីគ្រួសារក្រីក្រ ចាត់ទុកកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ ជាជីវិតថ្មីសម្រាប់ពួកគេ ដែលអាចផ្លាស់ប្តូរជីវភាពគ្រួសារ នាពេលអនាគត
ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រ ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ជាជីវិតថ្មីសម្រាប់ពួកគេ ហើយមានក្តីសង្ឃឹមថា នឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើសមរម្យ បន្ទាប់ពីការសិក្សារយៈពេល ៤ខែចប់។ យុវតីមកពីគ្រួសារក្រីក្រ ហ៊ឹម ណារី លើកឡើងថា «បើគ្មានកម្មវិធីបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈ របស់រាជរដ្ឋាភិបាលនេះទេ ខ្ញុំមិនអាចបន្តការសិក្សាបានទេ ពីព្រោះគ្រួសារខ្ញុំក្រពេក ដោយសារកត្តាគ្រួសារនេះហើយ ខ្ញុំគ្មានលទ្ធភាពបន្តរៀនបានទេ»។ យុវតីរូបនេះបន្តថា ដោយសារការរៀនជំនាញវិជ្ជាជីវៈ...