ព័ត៌មានជាតិ
យុវជន ព្រហ្ម វិចិត្រសុសក្តា ត្រូវមកបង្ហាញខ្លួន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃ៩ មករា
ភ្នំពេញ ៖ រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់ម្នាក់ ហើយឪពុក-ម្តាយជនបង្កឲ្យសំណងតាមរយៈការចូលបុណ្យសព១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងកុំឲ្យអូសដំណើរវែងឆ្ងាយ ហើយកំពុងជជែកគ្នាយ៉ាងផុសផុលនោះ ត្រូវបានស្ថាប័នអយ្យការចេញដីកាបញ្ជាបង្គាប់ឲ្យជនសង្ស័យ(ព្រហ្ម វិចិត្រសុសក្តា)បង្ហាញខ្លូន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ។ តាមបណ្តាញតេឡេក្រាមគ្រុបព័ត៌មានដោយភ្ជាប់រូបភាពជនបង្ក នារសៀលថ្ងៃ១៩ ធ្នូនេះ លោក ជិន...