ព័ត៌មានអន្តរជាតិ
ព្យុះទីហ្វុង Gaemi វាយប្រហារមកលើរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៨នាក់
ម៉ានីល៖ ក្រុមប្រឹក្សាឧតុនិយមម៉ានីល បានប្រកាសជាផ្លូវការនូវស្ថានភាព គ្រោះមហន្តរាយនៅក្នុងតំបន់ រដ្ឋធានីនៅថ្ងៃពុធនេះ ខណៈភ្លៀងបាននឹងកំពុងធ្លាក់ចុះដោយសារ ខ្យល់មូសុងនិរតីដែលបានបង្កឲ្យមានព្យុះទីហ្វុង Gaemi កើតឡើង ហើយបានបណ្តាលឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ផ្សេងៗនៃរដ្ឋធានីរបស់ហ្វីលីពីន ។ គ្រោះទឹកជំនន់កើនឡើងដែលមានជម្រៅ៧ហ្វីត នៅក្នុងតំបន់មួយចំនួនដោយបានបង្ខំឱ្យ រដ្ឋាភិបាលជម្លៀសប្រជាជនដែលរស់នៅជិត ឈូងសមុទ្រម៉ានីល និងទន្លេទៅកាន់ទីទួលសុវត្ថិភាព និងបានបិទសាលារៀន និងការិយាល័យជាច្រើនផងដែរ ។ ខណៈដែលឧតុនិយមម៉ានីល ត្រូវបានដាក់ឱ្យស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយ...